អ្នកស្រុកខ្លះហៅថាបុកកាតោ ព្រោះមានលក្ខណៈបុកបុះ។
អ្នកខ្លះទៀតហៅសំបុកកាតោ
ព្រោះជា កីឡាមួយប្រភេទដែលមានភាពសម្បូរដោយការប្រមូលផ្តុំនូវក្បាច់ព្រមទៅដោយស្នៀត។
ចំពោះវចនានុក្រមសម្តេចសង្ឃ ជួន ណាត លោកពន្យល់ថា៖
ដំបងខ្លីមួយប្រភេទសំរាប់កាន់អបផ្ទាប់នឹងកំភួនដៃ ជាគ្រឿងការពារដំបងរងដំបងវែង
ឬ បុកបុះ ការពារខ្លួន។ ឈ្មោះស្នៀតគុនដែលមានល្បុក្កតោ ជាគ្រឿងការពារ
គុនល្បុក្កតោ(ច្រើនមានតែក្នុង សម័យបុរាណ)។បច្ចុប្បន្ននេះ
កីឡាករល្បុក្កតោមាននៅតាមជនបទក្នុងទូទាំងប្រទេសតិចតួចណាស់។
ប៉ុន្តែគេសង្កេតឃើញមានច្រើនជាងគេ នៅខេត្រពោធិសាត់។ កីឡាករទាំងអស់នោះ
បានបង្ហាញ និង បញ្ជាក់នូវភាពដូចគ្នាខ្លះៗ...